FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សព្វផ្សាយ និងបង្ហាញពីគន្លឹះនៃការត្រួតពិនិត្យលើបញ្ញើសង្ស័យ ដល់បណ្តាក្រុមហ៊ុនដឹកជញ្ជូន

31-08-2026 15:48

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ចែករំលែកនូវចំណេះដឹងការត្រួតពិនិត្យទៅលើបញ្ញើសង្ស័យ ក្នុងសិក្ខាសាលា ស្តីពីគន្លឹះបង្ហាញនៃការត្រួតពិនិត្យទៅលើបញ្ជើរសង្ស័យ ដល់បណ្តាក្រុមហ៊ុនដឹកជញ្ជូនទំនិញក្នុងស្រុក ដើម្បីឱ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ជៀសវាសដឹកប៉ះចំទំនិញដែលច្បាប់ហាមឃាត់។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ អ៉ិន សុង បានថ្លែងបញ្ជាក់ថា បញ្ញើដែរសង្ស័យមានច្រើនប្រភេទ និងច្រើនសណ្ឋាន ហើយសម្រាប់បញ្ញើដែលងាយសង្ស័យនោះ គឺជាប្រភេទបញ្ចប់បញ្ញើតាមប្រៃសណីយ៍ និងបញ្ចប់យ៉ាងឆាប់រហ័ស ជាកញ្ចប់បញ្ញើមួយដែលពួកឧក្រិដ្ឋជនតែងតែរកវិធីចរាចរគ្រឿងញៀន ក្នុងនោះដែរពួកឧក្រិដ្ឋជនក៏តែងតែឆ្លៀតលួចប្រើប្រាស់ ចែកចាយជួញដូរគ្រឿងញៀនដល់អតិថិជនដែរប្រើប្រាស់ តាមរយៈក្រុមហ៊ុនដឹកជញ្ជូនផងដែរ ហើយកញ្ជប់បញ្ញើដែលងាយសង្ស័យបំផុតនោះ គឺកញ្ចប់បញ្ជើដឹកជញ្ជូននៅពេលយប់ និងបញ្ញើមានអាស័យដ្ឋានមិនច្បាស់លាស់។

បើតាមលោកឧត្តមសេនីយ៍ទោ អ៉ិន សុង ដើម្បីត្រួតពិនិត្យលើបញ្ជើដែលសង្ស័យ គឺយើងអាចមើលទៅលើការវេចខ្ចប់, មើលលើទម្ងន់ដែលធ្ងន់ខុសប្រក្រតី និងមួយទៀត គឺអាចសង្គេតមើលលើអ្នកផ្ញើផ្ទាល់ ដោយអ្នកផ្ញើបញ្ញើខុសច្បាប់ភាគច្រើន គឺមានការភ័យខ្លាច និងលាក់លៀមច្រើន។ ក្នុងករណីមើលឃើញការសង្ស័យដូចនេះអ្នកដឹកជញ្ជូន គួរគប្បីរាយការណ៍មកក្រុមហ៊ុន និងបន្តមកកាន់សម្ថកិច្ច ដើម្បីចាត់ការតាមនីវិធីច្បាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ពួកឧក្រិដ្ឋជនកុំឱ្យឆ្លៀតឱកាសធ្វើការចែកចាយគ្រឿងញៀនបាន។

ជុំវិញបញ្ហាធ្វើចរចារគ្រឿនញៀនតាមរយៈក្រុមហ៊ុនដឹកជញ្ជូននេះ លោកឧត្តមសេនីយ៍ទោ អ៉ិន សុង បានបញ្ជាក់ដូចនេះថា បណ្ដាក្រុមហ៊ុនទាំងអស់មិនថា ក្រុមហ៊ុនដឹកជញ្ជូនតាមអនឡាញ
ឬក្រុមហ៊ុនដឹកជញ្ជូនបញ្ញើប្រៃសណីយ៍ទាំងអស់ គឺត្រូវតែមានឧបករណ៍ដូចជា ម៉ាស៊ីនស្គេន ដែលមានសំខាន់ណាស់សម្រាប់យើងធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើ ដែលយើងមិនអាចហែកត្រួតពិនិត្យដោយផ្ទាល់បាន, បណ្តាក្រុមហ៊ុនទាំងអស់ត្រូវតែមានការបំពាក់នូវការមេរ៉ាសុវត្តិភាព ឲ្យបានគ្រប់ទីកន្លែង ដើម្បីងាយស្រួលនៅពេលដែលមានបទល្មើសកើតឡើង សមត្ថកិច្ចងាយស្រួលក្នុងការបន្តការតាមដានស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ។

លោកឧត្តមសេនីយ៍ទោ ក៏បានអំណាវនាវឱ្យក្រុមហ៊ុនរកស៊ីដឹកជញ្ជូនទាំងអស់ទាំងផ្ទាល់ និងប្រយោលក្តី ត្រូវយកចិត្តទុកដាក់ការនូវកញ្ចប់បញ្ញើ ដែលអតិថិជនបានផ្ញើត្រូវតែត្រួតពិនិត្យ ហើយរាល់កញ្ចប់ផ្ញើណា អាចមានសក្ដានុពលលួចលាក់បង្កប់គ្រឿងញៀនបាន ដូចជាបញ្ចប់ផ្ញើដែលមានចន្លោះប្រហោង ដែលពួកឧក្រិដ្ឋជន អាចលួចលាក់ចររាចរណ៍គ្រឿងញៀន ត្រូវរាយការណ៍មកកាន់សមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

លេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ទទួលព័ត៌មានរបស់មន្ទីរប្រឆាំងគ្រឿងញៀនចំនួន ៥ខ្សែ ប្រព័ន្ធ Cellcard : 670 (ឥតគិតថ្លៃ) និង 011 248888 ប្រព័ន្ធ Smart : 093 456888 និង 015 222226 ប្រព័ន្ធ Metfone : 066 661661។

នាឱកាសនោះដែរតំណាងក្រុមហ៊ុនដឹកជញ្ជូន ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់ការចររាចរណ៍គ្រឿងញៀន ពីសំណាក់ពួកឧក្រិដ្ឋជនតែងតែរកវិធីចរាចរគ្រឿងញៀនតាមរយៈកញ្ចប់បញ្ញើដូចនេះ ហើយក្នុងករណីដែលការដឹកជញ្ជូនមានជួបប្រទះនឹងបញ្ញើសង្ស័យ និងប្តេជ្ញាចូលរួមសហការណ៍ឱ្យបានយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានជូនអាជ្ញាធរ និងសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់ឱ្យបានទាន់ពេលវេលា៕