FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ឈត ប៊ុនថង៖ មានចំណុចសំខាន់៣ ដែលអាចធ្វើការវាស់ស្ទង់មាតិកាដែលមានសារប្រយោជន៍សម្រាប់អ្នកទស្សនា (Video inside)

31-08-2026 13:21

(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសពិសេសជាមួយ Fresh News លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គម បានមានប្រសាសន៍ថា មានចំណុច៣ ដែលអាចធ្វើការវាស់ស្ទង់មាតិកាដែលមានសារប្រយោជន៍សម្រាប់អ្នកទស្សនា គឺគុណតម្លៃនេះការអប់រំ សីលធម៌និងការទទួលខុសត្រូវ ភាពត្រឹមត្រូវនៃព័ត៌មាន និងគុណភាពបច្ចេកទេស។

លោកបណ្ឌិត បានបញ្ជាក់ថាបើសិនជាមានចំណុចទាំងអស់នេះយើងចាត់ទុកថាវាជាមាតិកាល្អ តែបើផ្ទុយទៅវិញកាលណាអត់មានលក្ខណៈអាជីព មិនមានក្រមសីលធម៌ គ្មានការទទួលខុសត្រូវ មិនបានផ្ដល់តម្លៃនិងការអប់រំឬប្រយោជន៍នោះទេវាជាមាតិកាមិនល្អនោះឡើយ៕,