FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព»៖ វិជ្ជាជីវៈសារព័ត៌មាន មិនមែនកើតពីការសរសេរតែមួយមុខ

31-08-2026 12:08

(ភ្នំពេញ)៖ មនុស្សជាច្រើនគិតថា អ្នកសារព័ត៌មានត្រូវតែជាមនុស្សដែលចេះសរសេរល្អ ប៉ុន្តែការសរសេរល្អគ្រាន់តែជាផ្នែកមួយនៃវិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះ។ អ្នកសារព័ត៌មានអាជីពត្រូវមានទាំងទស្សនៈ ចរិតលក្ខណៈ សមត្ថភាពគិតវិភាគ និងជំនាញជាច្រើនទៀត។

នេះជាគំនិតមួយដែលត្រូវបានបង្ហាញនៅក្នុងសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» (The Essentials of Professional Journalism) ដែលមានកម្រាស់ ៣៩០ទំព័រ និងជាស្នាដៃរបស់អ្នកកាសែតជើងចាស់មួយរូប គឺលោក សោម សត្តនា ហៅ ម៉ារ យ៉ារិទ្ធិ ដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង ៤០ឆ្នាំ។

សៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» បានបញ្ជាក់ថា «ការសរសេរល្អ គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ»។ អ្វីដែលសំខាន់ជាងនេះ គឺទស្សនៈ និងចរិតលក្ខណៈរបស់អ្នកសារព័ត៌មាន ខណៈ «ឧបករណ៍សំខាន់បំផុតរបស់អ្នកសារព័ត៌មាន គឺខួរក្បាល និងការគិតវិភាគ»។

ជំនាញរបស់អ្នកសារព័ត៌មានមួយចំនួនអាចកើតចេញពីសភាវគតិ ប៉ុន្តែជំនាញភាគច្រើនត្រូវបានបង្កើតឡើងតាមរយៈបទពិសោធន៍ និងការអនុវត្តជាក់ស្តែង។ ការសរសេរ ការកែសម្រួល និងការរៀនពីកំហុសជាបន្តបន្ទាប់ គឺជាផ្នែកមួយនៃដំណើរការដែលជួយឲ្យអ្នកសារព័ត៌មានអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។

ក្នុងតម្លៃត្រឹម ២០ដុល្លារ អ្នកអានអាចទទួលបានសៀវភៅកម្រាស់ ៣៩០ទំព័រ ដែលប្រមូលផ្តុំចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យសារព័ត៌មាន។ អ្នកដែលមានចំណាប់អារម្មណ៍ អាចជាវសៀវភៅ «គន្លឹះអ្នកសារព័ត៌មានអាជីព» តាមរយៈលេខទូរស័ព្ទ ០១៧ ៨៨៨ ០០២ និង ០៧៨ ៦៦៩ ៨៨៩៕