FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងព័ត៌មាន ត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការការងារចម្រុះកម្ពុជា-ម៉ាឡេស៊ី ស្តីពីការអភិវឌ្ឍព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

31-08-2026 12:02

(ភ្នំពេញ)៖ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីសមាជិក និងមន្ត្រីពាក់ព័ន្ធចំនួន ២២រូប។

កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការត្រៀមរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការការងារចម្រុះ ស្តីពីការអភិវឌ្ឍព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធនានា ដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

ជាចុងក្រោយ លោក ប្រាក់ ថាវអមិដា បានផ្តល់អនុសាសន៍ដល់ក្រុមការងារពាក់ព័ន្ធ ឱ្យបន្តសហការ និងសម្របសម្រួលការងារជាមួយភាគីពាក់ព័ន្ធ ព្រមទាំងរៀបចំផែនការការងារឱ្យបានម៉ត់ចត់ ច្បាស់លាស់ និងទាន់ពេលវេលា។

ការណែនាំនេះមានគោលបំណងធានាឱ្យការរៀបចំ និងការអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការជំរុញវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ៕