FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលស្រុកឯកភ្នំ ចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋរស់ឃុំចំនួន៤ ជាប់មាត់ស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្ន ខណៈដែលទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់

31-08-2026 11:34

(បាត់ដំបង)៖ រដ្ឋបាលស្រុកឯកភ្នំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋរស់ឃុំចំនួន៤ ជាប់មាត់ស្ទឹងសង្កែដូចជា ឃុំសំរោងក្នុង ឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង ត្រូវបង្កើនការប្រុងប្រយ័ត្ន ខណៈដែលទឹកជំនន់ស្ទឹងសង្កែហក់ឡើងខ្ពស់។

ប្រភពដដែល ក៏បានស្នើដល់ប្រជាពលរដ្ឋជាម្ចាស់រថយន្តធន់ធ្ងន់គ្រប់ប្រភេទដែលប្រើប្រាស់ផ្លូវខេត្តលេខ ១៥៦ ទាំងអស់ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់មួយរយៈសិន ដោយហេតុថាផ្លូវលេខ ១៥៦ ផ្នែកខ្លះត្រូវបានទឹកហូរកាត់អាស្រ័យហេតុនេះ ដើម្បីជៀសវាងការខូចផ្លូវ និងគ្រោះថ្នាក់ជាយថាហេតុ៕