អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹង សេចក្តីថ្លែងការណ៍ប្រធានព្រឹទ្ធសភាថៃ ដែលប្រតិកម្មចំពោះប្រសាសន៍របស់សម្តេចតេជោ ក្នុង ISC-2 (Video inside)
31-08-2026 11:31
(ភ្នំពេញ)៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ប្រធានព្រឹទ្ធសភាថៃ ដែលប្រតិកម្មចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានលើកឡើងនៅក្នុងឱកាសបើកសន្និសីទប្រធានសភានៃ អន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ជាការបកស្រាយពីសភាពការណ៍ពិតដែលបាននិងកំពុងកើតមានពាក់ព័ន្ធនឹងអំពើឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការជ្រោងខ្ពស់អធិបតេយ្យជាតិ បូរណភាពទឹកដី និងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការដោះស្រាយជម្លោះដោយសន្តិវិធី។
សូមអានសេចក្តីថ្លែងការណ៍អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ទាំងស្រុងដូចតទៅ៖






