FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខណ្ឌច្បារអំពៅ បញ្ជាក់ថា ករណីដកហូតម្ជូររបស់ក្មេងប្រុសធ្វើឡើងដោយសន្ដិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា មិនមែនជាកងកម្លាំងរបស់ខណ្ឌនោះទេ

31-08-2026 09:43

(ភ្នំពេញ)៖ នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានការចែកចាយជាបន្តបន្ទាប់នូវឃ្លឹបវីដេអូខ្លីនៃការដកហូតម្ជូររបស់ក្មេងប្រុសម្នាក់ ដែលដើរលក់នៅក្នុងតំបន់អភិវឌ្ឍន៍កោះនរា ដោយកងកម្លាំងសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌច្បារអំពៅ។

ជាការឆ្លើយតប និងបំភ្លឺករណីនេះ រដ្ឋបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា​ករណីដកហូតម្ជូររបស់ក្មេងប្រុសធ្វើឡើងដោយសន្ដិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា មិនមែនជាកងកម្លាំងរបស់ខណ្ឌនោះទេ។

រដ្ឋបាលខណ្ឌ នឹងបន្តធ្វើការស្រាវជ្រាវបន្ថែម ព្រមទាំងចាត់វិធានការដើម្បីកុំឱ្យមានបាតុភាពកើតឡើងបន្តទៀត៕