FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណាំស្រូវពលរដ្ឋជាង ៣ម៉ឺនហិកតា ក្នុងខេត្តកំពង់ស្ពឺ រងផលប៉ះពាល់, មន្ទីរជំនាញចុះស្តារជិត ២០០ហិកតា

30-08-2026 16:06

(កំពង់ស្ពឺ)៖ កូនរដូវប្រាំងបានបន្តអូសបន្លាយ បាននិងកំពុងបង្កផលប៉ះពាល់ទៅដល់ដំណាំស្រូវរបស់ប្រជាកសិករនៅទូទាំង ខេត្តកំពង់ស្ពឺជាង ៣ម៉ឺនហិកតា ខណៈជិត២០០ហិកតា កំពុងជួយសង្គ្រោះ និងស្តារឡើងវិញ។ នេះបើតាមការឱ្យេដឹងរបស់លោក យឹម ណន ប្រធានមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

លោក យឹម ណន បានឱ្យដឹងថា គិតមកទល់ថ្ងៃនេះ គឺមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធរួមមានមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក បាននិងកំពុងមមាញឹកក្នុងការជួយអន្តរាគមន៍ នាំទឹកទៅជួយសង្គ្រោះស្រូវរបស់ពលរដ្ឋដែលបានរងផលប៉ះពាល់ដោយឥទ្ធិពលអេលីញ៉ូ និងកូនរដូវប្រាំងវគ្គ២ បង្កឱ្យស្រូវពលរដ្ឋនៅក្នុងស្រុក ក្រុង ចំនួន៧ នៃខេត្តកំពង់ស្ពឺ កំពុងរងផលប៉ះពាល់ក្នុងនោះមានក្រុងច្បារមន ចំនួន ៦៦ហិកតា ស្រុកបសេដ្ឋ ចំនួន ៤ ៦២៣ហិកតា រីឯចំនួន ១៥៦ហិកតា កំពុងស្តារឡើងវិញ ស្រុកគងពិសី ចំនួន ៩ ៩០៨ហិកតា ស្រុកឱរ៉ាល់ ចំនួន ៧៩៣ហិកតា ស្រុកសំរោងទង ចំនួន ៥ ៧២៩ហិកតា ស្រុកថ្ពង ចំនួន ២ ២០៤ហិកតា និងស្រុកសាមគ្គីមុនីជ័យ ចំនួន៩១២៨ហិកតា។

លោកប្រធាមន្ទីរបានបន្តថា បច្ចុប្បន្នមន្ទីរជំនាញទាំងពីរបានបើកប្រតិបត្តិការដាក់ម៉ាស៊ីនបូមនាំទឹកពីប្រឡាយមេរលាំងជ្រៃខាងត្បូងបញ្ជូន ទឹកទៅស្រុកសំរោងទង ក្រុងច្បារមន និងផ្នែកខ្លះនៃស្រុកគងពិសី។ ចំពោះប្រឡាយមេរលាំងជ្រៃខាងជើង បញ្ជូនទឹកទៅផ្នែកខ្លះនៃស្រុកសំរោងទង និងក្រុងច្បារមន ហើយក្នុងនោះប្រភពទឹកនៃស្ទឹងតូច និងស្ទឹងព្រែកត្នោត ក៏បានន២ងកំពុងបូមទៅសង្គ្រោះស្រូវដែលរងផលបះពាល់នៅក្បែរៗនោះផងដែរ។

លោក យឹម ណន បានបញ្ជាក់ថា ស្រូវដែលរងការខូចខាតទាំងស្រុងចំនួន ១៥៦ហិកតា គឺជាស្រូវដើមរដូវ ហើយមន្ត្រីជំនាញកំពុងតែសសា្រក់សស្រាំអន្តរាគមន៍សង្គ្រោះ និងស្តារឡើងវិញស្របគ្នា។ ដោយឡែកផែនការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៦ គឺចំនួន ១២០ ៥២៧ហិកតា ហើយអនុវត្តបានលើការព្រួស ស្ទូង គិតត្រឹមថ្ងៃទី២៦ ខែសីហា បានចំនួន ១២៧.៥៨៧ហិកតា ស្មើ ១០៥,៨៦% ប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៥ កើនឡើងចំនួន ៨ ២២៨ហិកតា៕