FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សប្រជាជនកម្ពុជា ឃុំកកោះ ស្រុកសន្ទុក ប្រកាសទទួលស្គាល់ជាផ្លូវការសមាជិកថ្មី ៥៨១រូបក្នុងនោះស្ត្រីមាន២៧២រូប

30-08-2026 11:53

(កំពង់ធំ)៖ លោក ស៊ុំ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារគណ បក្សចុះមូលដ្ឋានជួយស្រុកសន្ទុក ចាត់ទុកសមាជិកដែលបានប្រកាសទទួលនាពេលនេះថា ជាកម្លាំងប្រកបដោយសក្ដានុពល របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការពង្រីក និងពង្រឹងឧត្ដមភាពរបស់គណបក្ស ដើម្បីបន្តដឹកនាំប្រទេស និង បម្រើប្រជាជនកាន់តែរីកចម្រើន។

ការលើកឡើងលោក ស៊ុំ សន្និសិទ្ធ ធ្វេីឡេីងនៅក្នុងពិធីប្រកាសទទួលស្គាល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីរបស់ គណបក្សឃុំកកោះចំនួន ៥៨១នាក់ប្រារព្វធ្វើនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។

លោក ស៊ុំ សន្និសិទ្ធ បានលេីកឡេីងថា ស្របពេលការបោះ
ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ,សង្កាត់ឈានជិតមកដល់នៅឆ្នាំ២០២៧ខាងមុខនេះ ដោយបានចាត់ទុកការចូលមករួមរស់ជីវភាពនយោបាយរបស់ បង ប្អូនទាំង៥៨១រូប ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះថាបច្ចុប្បន្ននេះមិនមានគណ បក្សនយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្ស
ប្រជាជនកម្ពុជាឡើយ។

លោកបានបន្ដថា ជាងនេះទៀតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្ដេចតែងតែរស់ នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

លោក ស៊ុំ សន្និសិទ្ធ បានបន្តថា មិនតែប៉ុណ្ណោះនៅពេលណាប្រជាជនមានការលំបាក គណបក្សប្រជាជនកម្ពុជាមិនដែលបោះបង់ ឬរត់ចោលប្រជាជនយើងម្ដងណានោះឡើយ ពោលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែនៅរួមសុខរួមទុក្ខ នឹងកាន់ដៃគ្នាឆ្លងការលំបាក ជាមួយគ្នាជានិច្ចមិនថា
នៅពេលបច្ចុប្ប្ននេះទេ គឺនៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀតជាមួយគ្នាជាបន្តទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការនាំមកនូវការអភិវឌ្ឍ សម្រាប់ជាតិមាតុភូមិ។

លោក ស៊ុំ សន្និសិទ្ធ ក៏បានលើកឡើងពីការខិតខំរបស់ថ្នាក់ដឹកនាំគណបក្សដែរថា ទោះបីជាស្ថិតក្នុងបរបិទស្មុគស្នាញបែបនេះក៏ដោយ ក្រោមការដឹកនាំប្រកបកដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្ដេចតេជា ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជានៅតែអាចរក្សាជំហរយ៉ាងរឹងមាំ ដោយអនុវត្តនយោបាយការបរទេសអព្យាក្រឹត្យការពារផលប្រយោជន៍ជាតិ និងរក្សាបានសណ្តាប់ធ្នាប់ សន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេស និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច។

លោកបានបញ្ជាក់ថា ទាំងនេះជាសសរគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ នេះបង្ហាញថា ទោះបីជាប្រទេសយើងតូចក៏ដោយ ប៉ុន្តែកម្ពុជាមានជំហររឹងមាំ និង មានតម្លៃលើឆាកអន្តរជាតិ។

ដូចនេះវត្តមានសមាជិក-សមាជិកាថ្មី ទាំង៥៨១រូប បានបង្ហាញកាន់តែយ៉ាងច្បាស់ ការជឿជាក់ និងការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវរបសគណបក្សប្រជាជនកម្ពុជា និងជាចំណែកមួយបន្ថែមទៀត ធ្វើឲ្យកម្លាំងគណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងខ្លាំងក្លាក្នុងការបំពេញភារកិច្ច បម្រើជាតិ ប្រជាជន និងការអភិវឌ្ឍប្រទេស។

ក្នុងនោះលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ក្រៅពីភារកិច្ច ស្នូលរបស់ខ្លួន ក៏បានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំ កកោះ ប្រកបដោយការយកចិត្តទុកដាក់។ ឯកឧត្ដមក៏អំពាវនាវដល់សមាជិក-សមាជិកាទាំងអស់ ឲ្យបន្តគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាល មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្ស ដើម្បីឱ្យប្រទេសជាតិយើងបន្តទទួលបានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕