FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពេជ្រ ស្រស់ ស្នើបញ្ចប់សមាជិកភាពបក្សយុវជនកម្ពុជា៦រូប ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គ្រាបក្សរបស់លោក នឹងរំលាយនាពេលខាងមុខ

30-08-2026 10:17

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានស្នើសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ចប់សមាជិកភាពទាំ៦រូបនៃគណបក្សយុវជនកម្ពុជា ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការស្នើបញ្ចប់នេះ ក៏ព្រោះគណបក្សរបស់លោក នឹងត្រូវរំលាយនាពេលខាងមុខ។

លោក ពេជ្រ ស្រស់ បានហៅការរំលាយបក្សជាការរពតាមការសន្យារបស់លោក ដែលប្រកាសធ្វើនយោបាយតែ១០ឆ្នាំប៉ុណ្ណោះ។

ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាល ក្រៅពីការប្រកួតប្រជែងលើសមរភូមិនយោបាយហើយនោះ លោក ពេជ្រ ស្រស់ ក៏មេបក្សនយោបាយមួយរូបតែងបានចូលរួមលើកបញ្ហាសង្គម និងជំរុញឱ្យមានការកែលំអលើបញ្ហាសង្គមមួយចំនួន៕