Update: បង្ក្រាបបទល្មើសទីតាំង Online Scmas នៅខណ្ឌចំការមន ឃាត់ខ្លួនអ្នកពាក់ព័ន្ធ១៤នាក់ និងដកហូតស៉ីមទូរស័ព្ទជិត ២ម៉ឺនស៉ីម
30-08-2026 10:04
(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មួយកន្លែង ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៤នាក់ ព្រមទាំងដកហូតបានស៊ីមកាតទូរស័ព្ទជិត ២០,០០០ស៊ីម និងរថយន្ត រួមជាមួយសម្ភារៈបម្រើឱ្យសកម្មភាពបទល្មើសមួយចំនួនទៀត។
ការចុះបង្ក្រាបទីតាំងបទល្មើស Online Scmas ផ្តើមចេញពីមន្ត្រីរបស់សាលាខណ្ឌចំការមន តាមមុខសញ្ញាជនល្មើសរហូតដល់ទីតាំងដែលនាំប្ដី ប្រពន្ធ បានចោទប្រកាន់មន្ត្រីស៉ីវិលថាជាកូនខ្លា និងបានហៅអ្នកសារព័ត៌មានមួយក្រុមចុះមកផ្សព្វផ្សាយ ហេីយថែមទាំងប្រឌិតរឿងប្រាប់ទៅអ្នកសារព័ត៌មាន និងសមត្ថកិច្ច រហូតមានការសួរនាំទេីបដឹងថាក្រុមស៉ីវិលខាងលេីជាមន្ត្រីកិច្ចសន្យា នៃសាលាខណ្ឌចំការមន ដែលកំពុងប្រតិបត្តិការតាមមុខសញ្ញា និងស្រាវជ្រាវរកទីតាំងដែលធ្វេីបទល្មើស Online Scmas នាយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។
ជាលទ្ធផលការចុះបង្ក្រាបទីតាំងចែកចាយសម្ភារៈសម្រាប់បម្រេីឱ្យឧក្រិដ្ឋកម្ម Online Scmas ក្នុុងការតាមដានអ្នកដឹកសុីម ឱ្យក្រុមអ្នកធ្វេីការ Online Scmas តាមផ្ទះ និងបន្ទប់ជួល នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងគណបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះរដ្ឋបាលទីតាំងហាងលក់គ្រឿងអេឡិចត្រូនិតយីហោ «គ្លូបល បច្ចេកវិទ្យា» មានទីតាំងស្ថិតនៅផ្ទះលេខ128g10 មហាវិថីសម្តេចសុធារស(3) ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាលទ្ធផលក្នុងការត្រួតពិនិត្យរកឃើញមានសម្ភារៈសង្ស័យមួយចំនួនរួមមាន៖
*ទូរស័ព្ទចំនួន ៤២កេសតូច ធំ ប្រហាក់ប្រហែល ៣,០០០គ្រឿង
*កុំព្យូទ័រ All In One ចំនួន ២១១គ្រឿង
*CPU ចំនួន ១៦គ្រឿង
*ម៉ូនីទ័រ ចំនួន ០៩គ្រឿង
*កុំព្យូទ័រយួដៃ ចំនួន ១៦គ្រឿង។
រហូតមកដល់រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រោយពីបញ្ជាក់ពីបុគ្គលិកក្នុងហាងថាជនជាតិចិនបានបេីករថយន្តម៉ាក Lexus NX200T ស្លាកលេខ ភ្នំពេញ2BG-0712 ដែលចតនៅខាងមុខផ្ទះ យកមកប្លុងចោលនៅចំណុចកន្លែងផ្ញេីរថយន្ត ១កន្លែង នៅជិតស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ បានស្នេីសុំទៅព្រះរាជអជ្ញារង បង្កេីតគណៈកម្មការចុះឆែកឆេររថយន្តខាងលេីជាលទ្ធផលរកឃេីញសុីមកាតបរទេសចំនួន ២៨ប្រអប់ និង ០១កាតាបយួរដៃ ស្មេីនឹង១៦ ៣៥០សុីម ទូរស័ព្ទចំនួន ០៣គ្រឿង រថយន្ត ០១គ្រឿង។
បច្ចុប្បន្ននេះ ត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។


























