FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី

29-08-2026 15:53

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានបន្តដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពការងារលក្ខណៈបច្ចេកទេស និងតាមដានការសាងសង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មីជាប្រចាំ។

ការចុះត្រួតពិនិត្យនេះ មានគោលបំណងដើម្បីធានាបាននូវគុណភាពសំណង់ និងតាមដានផែនការសាងសង់នៃគម្រោងទាំងមូល ឲ្យដំណើរការទៅដោយរលូន និងត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសង្កត់ធ្ងន់ និងណែនាំដល់ក្រុមការងារទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារប្រកបដោយគុណភាពល្អប្រសើរ មានផែនការច្បាស់លាស់ និងអនុលោមតាមទំហំការងារ ក៏ដូចជាផែនការដែលបានកំណត់។

ការយកចិត្តទុកដាក់ជាប្រចាំរបស់មេបញ្ជាការ គឺដើម្បីធានាថាការសាងសង់អគារថ្មីនេះ នឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក ប្រកបដោយភាពរឹងមាំ និងអាចបម្រើដល់កិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺបានកាន់តែប្រសើរឡើង៕