FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ១០នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់

29-08-2026 15:50

(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យចំនួន ១០នាក់ រួមមានជនជាតិខ្មែរ និងថៃ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ប្រើប្រាស់សារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

គួរឱ្យដឹងថា នៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១០នាក់

ជនសង្ស័យទាំង១០នាក់រួមមាន៖

-ឈ្មោះ ម៉ុច ម៉េង ហៅ ម៉ី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី (ជួញដូរ និងរក្សាទុក)
-ឈ្មោះ ផូ ជ្រុយ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី (ជួញដូរ និងរក្សាទុក)
-ឈ្មោះ ចាន់ធីម៉ា ផូផេត ហៅ ណយ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិថៃ (រក្សាទុក និងប្រើប្រាស់, កាន់កាប់អាវុធ)
-ឈ្មោះ មិឡៃវ៉ាន់ ខេនផាន់ ហៅ ម៉ាយ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ (ប្រើប្រាស់)
-ឈ្មោះ ណារ៉ុង ផុងម៉ានិតគុណ ហៅ ផ្លា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិថៃ
-ឈ្មោះ ខាក់ចនគៀត ផាន់ម៉ាកឌី ហៅ អាម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកភោជនីយដ្ឋាន (ប្រើប្រាស់)
-ឈ្មោះ ណាត់នីឆា វិធីថេប ហៅ មួយ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃ(ប្រើប្រាស់)
-ឈ្មោះ ណាក់រ៉ាក់ផុន រ៉យរ៉ូរី ហៅ ប៉ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ (ប្រើប្រាស់)
៩-ឈ្មោះ ក្រៃសន គីតអាន់ ហៅ កេង ឬអូខេ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ មុខរបរលក់សាច់អាំង(ប្រើប្រាស់)
និងទី១០-ឈ្មោះ អាណាវីន ផាំនាមី ហៅ បាត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ (ប្រើប្រាស់)។

ក្នុងប្រតិបត្តិការនេះកម្លាំងបានដកហូតវត្ថុតាងរួមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង និងពណ៌ទឹកក្រូច (WY) ២៣ថង់កិប ស្មើនឹង ៤៦៩៤គ្រាប់ ទម្ងន់ ៤៥២,៣៤ក្រាម, គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌ថ្លា (ICE) ១កូនថង់កិប ទម្ងន់ ៥,៤០ក្រាម, ថ្នាំគ្រាប់ពណ៌ផ្កាឈូក និងពណ៌ត្នោត (អ៉ិចស្តាស៊ី) ២០៤,៥០គ្រាប់ មានទម្ងន់ ៨៥,៩០ក្រាម, កញ្ចប់ម្ស៉ៅ Supreme ពណ៌ខ្មៅ និងពណ៌ក្រហម (Happy Water) ១៧កញ្ចប់ ទម្ងន់ ២៤៨,៤០ក្រាម, កញ្ចប់ម្ស៉ៅរូបសេះ FB ពណ៌ក្រហម (Happy Water) ៧កញ្ចប់ ទម្ងន់ ៦៩,១០ក្រាម, កញ្ចប់ម្ស៉ៅ Collagen ពណ៌ផ្កាឈូក (Happy Water) ៩កញ្ចប់ ទម្ងន់ ២៣៤,២០ក្រាម, កញ្ឆាក្រៀម ១ថង់កិប ទម្ងន់ ៤៧,៩០ក្រាម, រថយន្ត ចំនួន ០១គ្រឿង,ម៉ូតូកង់បី ១គ្រឿង, កាំភ្លើងខ្លី ម៉ាZORAKI ពណ៌ខ្មៅ ១ដើម, បង់កាំភ្លើង ចំនួន១, គ្រាប់កាំភ្លើង ៤គ្រាប់, ទូរស័ព្ទចំនួន ៦គ្រឿង ព្រមទាំងវត្ថុតាង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយនាំមកកាន់មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕