FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សុន្ទរកថាពិសេសរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងក្នុងកិច្ចពិភាក្សា ISC-2

29-08-2026 15:48

(ភ្នំពេញ)៖ ក្នុងកិច្ចពិភាក្សានៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) រៀបចំនៅកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅអគារអគ្គនាយកដ្ឋានពន្ធដារម្សិលមិញ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ត្រូវបានអនុញ្ញាតឱ្យថ្លែងសុន្ទរកថាពិសេស ជាកិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សាដ៏មានសារៈសំខាន់នោះ។

ផ្អែកលើមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» លោកឧបនាយករដ្ឋមន្ត្រី បានលើកពីការធ្លាក់ចុះនូវសាមគ្គីភាពរបស់ពិភពលោក ធ្លាក់ចុះស្មារតីពហុភាគីនិយម ឱនភាពនៃការគោរពច្បាប់អន្តរជាតិ ការកើនឡើងនូវគំនិតឯកតោភាគីនិយម ការប្រភពវិបត្តិនៃសង្គ្រាម គំរាមកំហែងដល់សន្តិភាព បំផ្លាញសេចក្តីសុខរបស់មនុស្សជាតិ។

នៅចំពោះមុខថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងតំណាង ក៏ដូចជាថ្នាក់ដឹកនាំអង្គការអន្តរជាតិមកពីបណ្តាប្រទេសនានារង្វង់៣០ប្រទេស លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចបញ្ហាព្រំដែនកម្ពុជា និងថៃ ដែលកម្ពុជារងការទន្ទ្រានដោយកំរោល និងមិនញញើត មិនកោតក្រែងច្បាប់អន្តរជាតិរបស់ប្រទេសថៃ។ ប្រមុខការទូតកម្ពុជា បង្ហាញពីទុក្ខសោកដែលកម្ពុជាធ្លាប់ឆ្លងកាត់ដោយភ្លើងសង្គ្រាមប្រមាណជា៣ទសវត្សរ៍ ជាហេតុនាំឱ្យកម្ពុជា ស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ហើយប្រកាន់ស្មារតីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ។

ខាងក្រោមជាសុន្ទរកថាដើមទាំងស្រុងរបស់លោកឧបនាយករដ្ឋមន្ត្រី៖