FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចសន្ទនាសហប្រតិបត្តិការឧស្សាហកម្មមេគង្គ-ឡានឆាង នៅប្រទេសចិន

29-08-2026 12:01

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ ចូលរួមក្នុងពិធីបើក «កិច្ចសន្ទនាសហប្រតិបត្តិការ និងអភិវឌ្ឍន៍ឧស្សាហកម្មទន្លេមេគង្គ-ឡានឆាង» (Lancang-Mekong Industrial Cooperation and Development Dialogue) ដែលប្រព្រឹត្តទៅនៅទីក្រុងស៊ីនីង ខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន។

ការអញ្ជើញចូលរួមរបស់គណៈប្រតិភូខេត្តតាកែវនាពេលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ គោលបំណងចម្បងគឺដើម្បីពង្រឹងចំណងមិត្តភាព ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍវិស័យឧស្សាហកម្មរវាងខេត្តតាកែវ ជាមួយបណ្តាខេត្ត-ក្រុងនៃប្រទេសជាសមាជិកក្នុងតំបន់ទន្លេមេគង្គ។

ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងតំណាងផ្នែកពាណិជ្ជកម្ម-ឧស្សាហកម្មមកពីបណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងរកឱកាសវិនិយោគរួមគ្នា។ កិច្ចសន្ទនានេះមានគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ទាំងមូល ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់គ្រប់ភាគីពាក់ព័ន្ធ៕