FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរក្សាសន្តិសុខយ៉ាងម៉ឺងម៉ាត់ជូនគណៈប្រតិភូសន្និសីទប្រធានសភា ISC-2

28-08-2026 21:26

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមបំពេញបេសកកម្មយ៉ាងសកម្ម និងម៉ឺងម៉ាត់ក្នុងការការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈជូនគណៈប្រតិភូសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2)។

សន្និសីទដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិជាច្រើន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការដាក់ពង្រាយកម្លាំងការពារសន្តិសុខនេះ គឺដើម្បីធានាបាននូវដំណើរការប្រកបដោយរលូន និងជោគជ័យនៃព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ។ ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់ កងកម្លាំងបានត្រៀមលក្ខណៈជាស្រេចក្នុងការទប់ស្កាត់រាល់ហានិភ័យនានា និងផ្តល់ទំនុកចិត្តខ្ពស់ដល់គណៈប្រតិភូទាំងអស់ដែលអញ្ជើញមកកាន់រាជធានីភ្នំពេញ។

គួរឱ្យដឹងថា សន្និសីទប្រធានសភាអន្តរជាតិលើកទី២ បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បន្ទាប់ពីអង្គប្រជុំបានអនុម័តជាផ្លូវការនូវ «សេចក្តីប្រកាសក្រុងភ្នំពេញ» ដើម្បីកំណត់ទិសដៅ និងអាទិភាពរួមក្នុងការដោះស្រាយវិបត្តិសកលតាមរយៈកិច្ចសហប្រតិបត្តិការអន្តរសភា។

ពិធីបិទសន្និសីទបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសន្និសីទ៕