FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ដែលព្រះរាជទានព្រះរាជទ្រព្យ ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជានុរាស្ត្ររងគ្រោះដោយទឹកជំនន់

28-08-2026 14:45

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦
បានក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជគុណ
និងមានសេចក្តីរីករាយឥតឧបមា ដោយបានទទួលព្រះរាជទ្រព្យ ចំនួន ១០,០០០ដុល្លារអាមេរិក (ដប់ពាន់ដុល្លារអាមេរិក) ជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុត ដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជារាស្ត្រដែលទទួលរងគ្រោះដោយទឹកជំនន់ តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ដោយមានខ្លឹមសារទាំងស្រុងថា ៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត និងចងចាំជានិច្ចនូវព្រះរាជ គុណូបការៈដ៏ថ្លៃថ្លា របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់ជាទីបំផុត ដែលព្រះអង្គតែងតែបានប្រោសព្រះរាជទានគាំទ្រជាដរាបតាំងពីដើមតរៀងមក និង ប្រទានការកោតសរសើរប្រកបដោយភាពកក់ក្តៅដល់ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា ព្រមទាំងប្រជារាស្ត្រជាកូនចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងប្រទេស ជាការលើកទឹកចិត្តដ៏ធំធេង ដើម្បីខិតខំបម្រើជាតិ មាតុភូមិ។

ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហា ស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរ មហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពពេញបរិបូរណ៍គង់ប្រថាប់ ជាមហាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គ ជ្រកកោន ជាដរាបតរៀងទៅ»។

ខាងក្រោមជាសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៖