FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកគាស់ក្រឡ ចែកអំណោយមនុស្សធម៌ជូនគ្រួសារងាយរងគ្រោះបំផុតចំនួន៥គ្រួសារនៅឃុំហប់

28-08-2026 14:34

(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអនុសាខាកាកបាទក្រហម កម្ពុជាស្រុកគាស់ក្រឡ ដឹកនាំដោយលោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា បាននាំយកគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនគ្រួសារងាយរងគ្រោះបំផុតចំនួន ៥គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក ញឹក សារ៉ែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ សម្តេចតែងតែចាត់ទុកទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់សម្តេចផងដែរ។

លោកប្រធានអនុសាខា ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការពិសាទឹកស្អាតដាំឆ្អិន ហូបបន្លែ ផ្លែឈើ និងសាច់ក្នុងស្រុក ព្រមទាំងជំរុញឱ្យដាំដំណាំបន្លែបង្ការជុំវិញបរិវេណផ្ទះ ដើម្បីបង្កើនប្រាក់ចំណូល កាត់បន្ថយការចំណាយ និងទទួលបានបន្លែធម្មជាតិសុវត្ថិភាពសម្រាប់សុខភាព។

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ និងថវិកាមួយចំនួនផងដែរ។ កាយវិការមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក៕