សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ហើយនៅរសៀលនេះ (Video inside)
28-08-2026 13:24
(ភ្នំពេញ)៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» បានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។
សូមបញ្ជាក់ដែរថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានប្រកាសបើកជាផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ និងបានបន្តរហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ។ ពិធីបើកសន្និសីទនេះ មានការផ្តល់ព្រះរាជសុន្ទរកថាស្វាគមន៍ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធាន ISC-2 បានថ្លែងសុន្ទរកថាបើក ហើយនៅក្នុងពិធីបិទសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ក៏បានធ្វើឡើងក្រោមវត្តមានម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាផងដែរ៕

























