FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហគមន៍កសិកម្មទំនើប «មង្គលបូរីជោគជ័យ» នៅខេត្តបន្ទាយមានជ័យ ចុះកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីផ្គត់ផ្គង់ស្រូវក្នុងទំហំទឹកប្រាក់ជាង ១លានដុល្លារ

28-08-2026 10:28

(បន្ទាយមានជ័យ)៖ សហគមន៍កសិកម្មទំនើប «មង្គលបូរីជោគជ័យ» នៅខេត្តបន្ទាយមានជ័យ បានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីផ្គត់ផ្គង់ស្រូវក្នុងទំហំទឹកប្រាក់ជាង ១លានដុល្លារ ជូនដល់ក្រុមហ៊ុនខ្មែរហ្វូត (Khmer Foods Group) ដោយទទួលបានតម្លៃល្អប្រសើរ។

បើតាមលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា កិច្ចសន្យាផលិតកម្មកសិកម្មនេះ ជាមួយនឹងផ្ទៃដីផលិតកម្មជាង ១,៣០០ហិកតា និងបរិមាណផលប៉ាន់ស្មានសរុបប្រមាណ ៥,៦០០តោន សហគមន៍នឹងផ្គត់ផ្គង់ពូជស្រូវសំខាន់ៗចំនួន ៣ប្រភេទរួមមាន៖ ស្រូវសែនក្រអូប ស្រូវស្រង៉ែស្រាល និងស្រូវអូអឹម៥៤៥១ (OM5451)។

លោកថា ចំណុចពិសេសនៃកិច្ចសន្យានេះគឺ ការធានាទិញក្នុងតម្លៃប្រែប្រួលជាក់ស្តែងទៅតាមទីផ្សារ ដោយមានបូកបន្ថែមនូវប្រាក់បុព្វលាភពិសេសជូនដល់កសិករជាសមាជិកនីមួយៗផងដែរ ដែលនេះជាការផ្តល់ទំនុកចិត្តខ្ពស់ដល់កសិករ និងការពារពួកគាត់ពីហានិភ័យនៃការប្រែប្រួលថ្លៃនៅលើទីផ្សារ៕