ក្រសួងអំពាវនាវសូមឱ្យប្រុងប្រយ័ត្ន កុំចុចលើតំណភ្ជាប់ សារបោកបន្លំជាក្រុមហ៊ុន Telegram !
28-08-2026 08:01
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសារអំពាវនាវឱ្យប្រជាពលរដ្ឋ សូមឱ្យប្រុងប្រយ័ត្ន កុំចុចលើតំណភ្ជាប់ សារបោកបន្លំជាក្រុមហ៊ុន Telegram។
ក្រសួងបញ្ជាក់ថា ជនខិលខូចបានបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឲ្យលោកអ្នកជឿថាជនខិលខូចនោះជាក្រុមហ៊ុនពិត ហើយតម្រូវឱ្យអ្នកចុចតំណភ្ជាប់ (Link) ភ្លាមៗ បើមិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយ:ពេលដ៏ខ្លី៕



