រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមកម្មវិធីរាត្រីវៀតណាម
27-08-2026 19:54
(វៀតណាម)៖ តបតាមការអញ្ជើញរបស់ភាគីវៀតណាម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញចូលរួមកម្មវិធី «រាត្រីវៀតណាម» ក្រោមប្រធានបទ «ITE HCMC Pulse - 20 Years of Accompanying the Nation»។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ទេសចរណ៍ និងកីឡាវៀតណាម លោក-លោកស្រីរដ្ឋមន្ត្រីមីយ៉ាន់ម៉ា និងឡាវ តំណាងអង្គការទេសចរណ៍ពិភពលោក (UN Tourism) អង្គទូត លោក-លោកស្រីអភិបាលខេត្ត-ក្រុងធំៗ នៃប្រទេសជិតខាង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ពីវិស័យរដ្ឋ និងឯកជន។
ព្រឹត្តិការណ៍នេះបានក្លាយជាវេទិកាសម្រាប់ភាគីរដ្ឋ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ ជួបប្រាស្រ័យទាក់ទង ផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការ៕









