សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញធ្វើជីវមាត្រមុនគេ ក្នុងយុទ្ធនាការជំរឿនមន្ត្រីនៅក្រសួងព្រះបរមរាជវាំង
26-08-2026 22:16
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ក្រសួងព្រះបរមរាជវាំង បានបើកយុទ្ធនាការជំរឿន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រី រយៈពេល២ថ្ងៃ (២៦-២៧ សីហា) ដែលបានក្លាយជាក្រសួងទី២៣ ក្នុងយុទ្ធនាការជំរឿនមន្ត្រីថ្នាក់ជាតិ។
ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញធ្វើជីវមាត្រមុនគេបង្អស់ ដើម្បីជាគំរូ និងជំរុញទឹកចិត្តមន្ត្រីក្រោមឱវាទឱ្យចូលរួមយ៉ាងសកម្ម ស្របតាមទិសដៅកែទម្រង់រដ្ឋបាលសាធារណៈ។
ទន្ទឹមគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានអញ្ជើញចុះពិនិត្យការងារនេះដោយផ្ទាល់ ដើម្បីធានាភាពរលូន និងតម្លាភាព។
ក្រសួងមុខងារសាធារណៈ សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងព្រះបរមរាជវាំង បន្តចូលរួមសហការ ដើម្បីឱ្យយុទ្ធនាការនេះទទួលបានជោគជ័យតាមផែនការ៕










