អាជ្ញាធរជាតិអប្សរា រៀបចំបើកទេសភាពទស្សនាព្រះអង្គផ្ទី នៅកណ្តាលបារាយណ៍បេងមាលា ដើម្បីលើកស្ទួយវិស័យទេសចរណ៍
26-08-2026 18:35
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំបើកទេសភាពទស្សនាព្រះអង្គផ្ទី ដែលស្ថិតនៅចំកណ្តាលបារាយណ៍បេងមាលា ក្នុងគោលបំណងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងចូលរួមលើកស្ទួយវិស័យទេសចរណ៍កម្ពុជានៅក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរ និងសម្បូរបែបបន្ថែមទៀត។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរនឹងធ្វើការកាត់ដកហូតដើមឈើមួយចំនួន ដើម្បីរៀបចំផ្លូវទស្សនាចាប់ពីកំពង់ទឹកខាងលិចបារាយណ៍បេងមាលា ឆ្ពោះទៅកាន់ព្រះអង្គផ្ទី ដែលមានប្រវែងបណ្តោយ៧៥០ម៉ែត្រ និងទទឹង១០ម៉ែត្រ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕



