FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន បញ្ជាក់ថា ឈ្មោះ មាស វិជ័យ បានស្លៀកពាក់បន្លំខ្លួនជាទាហាននៅជួរមុខ ដើម្បីបោកប្រាស់យកជំនួយ

26-08-2026 17:09

(ភ្នំពេញ)៖ ទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន តាមរយៈសេក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា មិនមានឈ្មោះ មាស វិជ័យ នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យយោធិន ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាននោះទេ។

ការចេញមកបញ្ជាក់បែបនេះ របស់ទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន​បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានព័ត៌មានក្នុងបណ្តាញសង្គមពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ «មាស វិជ័យ» ប្រើប្រាស់ឯកសណ្ឋានយោធិន នៃកងយោធពលខេមរភូមិន្ទ និងបានបន្លំខ្លួនធ្វើជាវីរកងទ័ពនៅជួរមុខ ដើម្បីបោកយកជំនួយពីប្រជាពលរដ្ឋ។

ទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន​ ក៏សូមអំពាវនាវដល់សាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសំណូមពរដល់ អាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវ អនុវត្តតាមនីតិវិធី៕