រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល កិច្ចសន្ទនាអាស៊ានស្តីពីការវិនិយោគទទួលខុសត្រូវក្នុងវិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ
26-08-2026 16:34
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃ កិច្ចប្រជុំស្ដីពី «កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធថ្នាក់សភាស្តីពីការវិនិយោគទទួលខុសត្រូវសម្រាប់សន្តិសុខស្បៀង និងអាកាសធាតុ ASEAN RAI ក្រោមកិច្ចសហការជាមួយ អន្តរសភាអាស៊ាន (AIPA) និងមានគាំទ្រដោយអង្គការចំណីអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មាន កិច្ចសន្ទនានេះបានប្រមូលធាតុចូលរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈម និងពង្រឹងភាពធន់នៃប្រព័ន្ធកសិកម្ម និងស្បៀងអាហារទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ តាមរយៈ ការរួមគ្នាដើម្បីប្រែក្លាយគោលការណ៍អាស៊ាន(ASEAN RAI)ឱ្យទៅជាការអនុវត្តជាក់ស្តែង និង ផ្តោតលើស្ថិរភាពប្រាក់ចំណូលកសិករ ការបង្កើត «សហគមន៍កសិកម្មទំនើប» ការគាំទ្រសហគ្រាសធុនតូច/មធ្យម (SMEs) និងការប្រើប្រាស់បច្ចេកវិទ្យា/ពូជដំណាំធន់នឹងអាកាសធាតុ។
ក្នុងកិច្ចប្រជុំនេះ កម្ពុជាក៏បានស្នើបង្កើត «ធនាគារស្បៀងអាហារអាស៊ាន (ASEAN Food Bank)» ដើម្បីស្តុកស្បៀង និងធានាចង្វាក់ផ្គត់ផ្គង់ពេលមានគ្រោះមហន្តរាយផងដែរ។
សូមអានខ្លឹមសារដើមទាំងស្រុងនៃ «សេចក្ដីប្រកាសព័ត៌មានរួម»៖





