អំណោយរបស់កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១៥៨គ្រួសារ ក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់
26-08-2026 15:01
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុប ១៥៨គ្រួសារ មកពី ៣ឃុំ ក្នុងស្រុកកំពង់សៀមចំនួន ២៦គ្រួសារ មកពីឃុំពាមកោះស្នា ៣៥គ្រួសារ និងឃុំទួលព្រះឃ្លាំង ក្នុងស្រុកស្ទឹងត្រង់ ចំនួន ៩៧គ្រួសារ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។
ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ លោក អ៊ុន ចាន់ដា បានសម្តែងការសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់លំនៅដ្ឋាន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយបង្ខំចិត្តត្រូវជម្លៀសមកកាន់ទីទួលសុវត្ថិភាពនេះ។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។
ទាំងនេះបង្ហាញឱ្យឃើញពីក្តីកង្វល់របស់សម្តេចប្រធាន ដែលតែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាករបស់ពលរដ្ឋបានទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ១៥៨គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ឃីត ( មុង ភួយ សារុង ក្រមា ) ១សម្រាប់ និង ថវិកាចំនួន ៥០,០០០រៀល៕













