FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុរិយោដីខេត្តតាកែវ បំភ្លឺជុំវិញការចុះផ្សាយរឿងប្រជាពលរដ្ឋ សុំតវ៉ាសុំបើកផ្លូវនៅក្នុងឃុំពន្លៃ ស្រុកអង្គរបូរី

26-08-2026 14:58

(តាកែវ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ ចេញសេចក្តីបំភ្លឺជូនសាធារណៈជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋតវ៉ាសុំបើកផ្លូវទំហំទទឹង ២០ម៉ែត្រ ស្ថិតនៅក្នុងភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។

សេចក្តីបំភ្លឺរបស់មន្ទីររៀបសុរិយោដីខេត្តតាកែវ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ និងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ មានបណ្ដាញសារព័ត៌មានមួយចំនួនបានចុះផ្សាយពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋតវ៉ាសុំបើកផ្លូវទំហំទទឹង ២០ម៉ែត្រ ស្ថិតនៅក្នុងភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។

បើយោងតាមសេចក្ដីបំភ្លឺ ករណីនេះតាមរបាយការណ៍ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ របស់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមទី៣ ភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវត្រូវបានដំណើរការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចហើយ ដោយបានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រឹមត្រូវតាមនីតិវិធីច្បាប់ និងបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦មក។

ចំពោះការចុះផ្សាយតាមបណ្តាញសង្គម, កាលពីថ្ងៃទី១៦ និងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ ថាប្រជាពលរដ្ឋ តវ៉ាសុំបើកផ្លូវទំហំទទឹង២០ម៉ែត្រ គឺជាផ្លូវដែលអាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក និងគណៈកម្មការរដ្ឋបាល បានកំណត់ជា ផ្លូវការគឺ ផ្លូវខ្សែទី៨ កំណត់ទុកទំហំ ៨ម៉ែត្រ និងមានប្រវែង ២៨០ម៉ែត្រ ដែលបានចុះនៅក្នុងប្លង់សុរិយោដីរួចហើយ និងនៅក្នុងអំឡុងពេលបិទផ្សាយរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក៏ពុំមានបងប្អូនប្រជាពលរដ្ឋឬភាគីពាក់ព័ន្ធ មកធ្វើការប្តឹងតវ៉ាពីទំហំផ្លូវ ១ខ្សែនេះដែរ៕