ជនរងគ្រោះម្នាក់រៀបរាប់ទាំងទឹកភ្នែក ដោយត្រូវបានជនខិលខូចលួងលោមឱ្យបង្កើតកុងធនាគារ ជាថ្នូរនឹងប្រាក់កម្រៃ ២០ម៉ឺនរៀល (Video inside)
25-08-2026 14:08
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះវីដេអូមួយ ជាការរៀបរាប់ទាំងទឹកភ្នែករបស់ស្ត្រីរងគ្រោះម្នាក់ ដែលត្រូវបានជនខិលខូចល្បួងជួលឱ្យទៅបើកគណនីធនាគារជាថ្នូរនឹងប្រាក់កម្រៃ ២០ ម៉ឺនរៀល ដោយសារតែជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយ។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដាច់ខាតកុំលក់ កុំជួល ឬកុំបើកគណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់ឱ្យសោះ ព្រោះជនខិលខូចយកគណនីនោះទៅធ្វើសកម្មភាពឆបោក លាងលុយកខ្វក់ ឬប្រព្រឹត្តបទល្មើសផ្សេងៗ។ ម្ចាស់គណនីអាចនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ជាធរមាន៕
ទស្សនាវិដេអូ៖ https://t.me/freshnewsasia/295405
