FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការផលិត ចរាចរ រក្សាទុក ជួញដូរ ចែកចាយ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែសីហា​៖ បង្ក្រាប២០ករណី ឃាត់ខ្លួន៥០នាក់

24-08-2026 21:25

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ក​រណី ឃាត់ខ្លួនជនសង្ស័យ៥០នាក់។

* ករណីជួញដូរ ៩ករណី ឃាត់ខ្លួន២៩នាក់។
* ⁠ករណីដឹកជញ្ជូនរក្សាទុក ៨ករណី ឃាត់ខ្លួន១៥នាក់។
* ករណីប្រើប្រាស់ ៣ករណី ឃាត់ខ្លួន៦នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧២១៩ករណី ឃាត់ខ្លួន១៩១៧២នាក់ (ស្រី១៣១៥នាក់)៕