ពលរដ្ឋមានជីវភាពខ្វះខាតនៅសង្កាត់វាលស្បូវ ទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈក្រុមការងារថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល
24-08-2026 13:24
(ភ្នំពេញ)៖ ក្រុមការងារថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាលដឹកនាំដោយលោក ទួន សុខុន អនុប្រធានក្រុមព្រឹក្សាភិបាល និងជាប្រធានគណៈអចិន្ត្រៃយ៍ និងលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិក្រុមការងារថ្នាលយុវជនកម្ពុជា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជួសមុខឲ្យលោក រីន រ៉ាវី ប្រធានក្រុមប្រឹក្សាភិបាល និងលោកប្រធានកិត្តិយស ផេង គីមស្រ៊ុន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២គ្រួសារ នៅភូមិវាលស្បូវ និងភូមិស្វាយតាអុនទី១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
នៅក្នុងឱកាសនោះដែរលោកប្រធានប្រតិបត្តិ ម៉ៅ ផល្លា បានពាំនាំនូវប្រសាសន៌ផ្ដាំផ្ញើរនឹករលឹកសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រួសារដែលបានទទួលអំណោយផងដែរ។
ដោយឡែកលោក ទួន សុខុន ក៏បានបញ្ជាក់ដែរថា សម្ដេចធិបតី និងលោកជំទាវបណ្ឌិត តែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង លោកប្រធានក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តគោលនយោ បាយភូមិ/ឃុំ មានសុវត្ថិភាព ដើម្បីភាពសុខដុមរមនា របស់យើងទាំងអស់គ្នា។
លោក ទួន សុខុន បានបន្តទៀតថា ផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ ត្រូវនឹកដល់អ្នកដាំ ទីណាមានការលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោធិបតី ដោយលោកទាំងពីរមិនទុកឲ្យ
ប្រជាពលរដ្ឋអត់អាហារឡើយ។
ដោយឡែកលោក លោកស្រី តំណាងឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពស់ខ្ពស់បំផុតជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងពីរតែងតែឧបត្ថម្ភដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ជាក់ស្តែងពួកគាត់ទទួលបានដូចថ្ងៃនេះ។
ចុងក្រោយលោកប្រធានប្រតិបត្តិ ម៉ៅ ផល្លា បានថ្លែងអំណរអរគុណដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ ជាក្រុមការងារថ្នាល់យុវជនកម្ពុជាថ្នាក់កណ្តាល រួមទាំងសាខារាជធានីភ្នំពេញ ដែលបានអញ្ជើញមកចូលរួមនាពេលនេះ និងបានគោរពជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃដើម្បីបន្តដឹកនាំប្រទេសជាតិមាតុភូមិឲ្យបានរុងរឿងរីកចំរើន និងការអភិវឌ្ឍ និងពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ដែរថា សម្ភារៈប្រគល់ជូនរួមមាន៖ អង្ករ ទឹកសុទ្ធ ទឹកត្រី ទឹកសុីអុីវ មីជាតិ ប៊ីចេង កន្សែងពោះគោ និងថវិកាមួយចំនួនផងដែរ៕









