FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: រូបភាពវាយខ្នោះ និងឈរវាស់កម្ពស់ជនដៃដល់ទាំង២នាក់ ដែលបង្កហិង្សានៅហាងផឹកស៊ី SAVAGE, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងបន្ដនីតិវិធីដើម្បីបញ្ជូនទៅតុលាការ

24-08-2026 12:32

(ភ្នំពេញ)៖ ជនដៃដល់ទាំង២នាក់ ដែលបង្កហិង្សានៅហាងផឹកស៉ី SAVAGE ត្រូវបានបញ្ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ។ ក្រោយបញ្ជូនដល់សមត្ថកិច្ចជំនាញ បានបង្ហាញរូបភាពជនដៃដល់ទាំង២នាក់ឈរនៅកន្លែងវាស់កម្ពស់ និងដៃជាប់ខ្នោះ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយបញ្ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពេលនេះកម្លាំងជំនាញកំពុងបន្ដសួរនាំ និងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមរំលឹកថា ជនសង្ស័យដែលបង្កហិង្សានៅកន្លែងផឹកស៊ី ឈ្មោះ ឆេង ភារុណ ត្រូវបានសមត្ថកិច្ចក្របួចនៅទឹកដីវៀតណាម និងម្នាក់ទៀតចាប់ខ្លួនបាននៅរាជធានីភ្នំពេញ។ ករណីជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបស្រានេះ បានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានអះអាងថា ករណីហិង្សានេះ កើតឡើងដោយសារតែដើរកាត់ប៉ះគ្នានៅក្នុងហាង។ ក្រោយមក ពួកគេក៏ប៉ះសំដីគ្នាបបន្តទៀត ខណៈដែលជនរងគ្រោះ កំពុងប៉ះសម្ដីគ្នាជាមួយបុរសម្នាក់ ដែលគេហៅថា «មេ» ភ្លាមៗនោះ ជនបង្កបានយកដប វាយក្បាលជនរងគ្រោះ បែកខ្ចាយតែម្ដង៕