ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយរលូន
23-08-2026 19:44
(ភ្នំពេញ)៖ ដំណើការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១០ សីហា ២០២៦ បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦មក ដោយដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានអ្វីជាបញ្ហាគួរឱ្យកត់សម្គាល់ឡើយ។
សមាជិកអនុគណៈកម្មការគ្រប់គ្រងសន្លឹក MCS និងអនុគណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ បានបំពេញភារកិច្ចស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ ប្រកបដោយការយកចិត្តទុកដាក់ ស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាភាពស្ងប់ស្ងាត់ល្អ ដោយមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ។
តាមការគ្រោងទុក ដំណើរការនេះនឹងបញ្ចប់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ហើយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រោងនឹងផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
ដើម្បីទទួលបានព័ត៌មានពិតប្រាកដផ្លូវការស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងភ្ជាប់ទំនាក់ទំនងជាមួយ ក្រសួងអប់រំ យុវជន និងកីឡាសូមចុច៖ https://linktr.ee/moeyscambodia ៕


















