FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ១៥៣នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង

22-08-2026 21:57

(បាត់ដំបង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាស្រុកមោងឫស្សី ខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ១៥៣នាក់ ក្នុងនោះមានស្រី ១០៤នាក់ ដែលភាគច្រើនជាលោកគ្រូ អ្នកគ្រូ ជាគ្រូកិច្ចព្រមព្រៀងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ពិធីនេះ ត្រូវបានប្រារព្ធឡើងនៅវិមានទេពមង្គល ស្រុកមោងឫស្សី។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង។

ជាមួយគ្នានេះ ក៏មានការចូលរួមជាគណៈអធិបតីពីសំណាក់ លោកបណ្ឌិត អេង សុគន្ធា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមោងឫស្សី និងជាប្រធានយុវជនគណបក្សចុះមូលដ្ឋានស្រុកមោងឫស្សី ដែលតំណាងលោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមោងឫស្សី និងលោកបណ្ឌិត ជិន ម៉ាលីន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមោងឫស្សី។


ការប្រកាសបញ្ចូលសមាជិកថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើន និងការគាំទ្រកាន់តែខ្លាំងឡើងចំពោះគណបក្សប្រជាជនកម្ពុជា ដែលតែងតែប្តេជ្ញារក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។

តាមរយៈសន្តិភាព ទើបកម្ពុជាមានឱកាសកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃ។