ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ ជួបសំណេះសំណាល និងទទួលយកសំណើរបស់ពលរដ្ឋទៅដោះស្រាយជូន
22-08-2026 17:11
(ព្រៃវែង)៖ នាថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានអញ្ជើញជួបសំណេះសំណាល និងធ្វើវេទិកាសាធារណៈ រវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងអាជ្ញាធរមូលដ្ឋាន ជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមទាក់ទងការអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
ពិធីនេះមានការចូលរួមពីប្រជាពលរដ្ឋមកពីភូមិទាំង៥ នៃឃុំដំរីពួន ក្នុងស្រុកស្វាយអន្ទរ ដែលមានសមាសភាពចូលរួមចំនួន ១៩៣នាក់ ស្ថិតនៅបរិវេណវត្តពារាណសីសិរីមង្គល ក្នុងឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ឆ្លើយតបនឹងសំណូមពរនានារបស់ពលរដ្ឋ, នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី នឹងយកទៅដោះស្រាយជូនតាមសំណើររបស់ពលរដ្ឋ ហើយជម្រុញដល់អាជ្ញាធរមូកដ្ឋាន បម្រើបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងខិតខំកសាងអៅវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើនឡើង៕





























