FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ជូនដំណឹងពីចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី៤ (ASEAN Public Toilet) ឆ្នាំ២០២៧-២០២៨

22-08-2026 15:09

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី៤ (ASEAN Public Toilet) ឆ្នាំ២០២៧-២០២៨ ដើម្បីចូលរួមលើកទឹកចិត្ត និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រតិបត្តិករក្នុងការរៀបចំ និងថែរក្សាអនាម័យ សោភណភាពបង្គន់ សាធារណៈកម្រិតស្តង់ដាអាស៊ាន។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ដើម្បីចូលរួមចលនាប្រឡងប្រណាំង «បង្គន់សាធារណៈអាស៊ានលើកទី៤» ក្រសួងទេសចរណ៍ សូមណែនាំដូចខាងក្រោម៖

១៖ ដាក់ពាក្យចូលរួមតាមប្រព័ន្ធអនឡាញ ឬតាមរយៈស្តេន QR Code
២៖ ភ្ជាប់ជូនមកជាមួយនូវ៖ ពាក្យស្នើសុំចូលរួមប្រឡងប្រណាំង(ដូចមានជូនភ្ជាប់), រូបថតបង្គន់សាធារណៈ (យ៉ាងច្រើន ១០សន្លឹក ទំហំតូចជាង 1Mb) និងទីតាំងបង្គន់ (Google Map link)
៣៖ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យត្រឹម ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០៨៨ ៤៦៦ ១០៧៣/ ០៩៧ ៨០៤ ៣៥៣៥៕