ស្តាប់ការសាកសួរបំភ្លឺពីជនរងគ្រោះ ដែលចាញ់បោកមេខ្យល់ លួងលោមលក់គណនីធនាគារ !
21-08-2026 17:21
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២១ ខែសីហានេះ បានបង្ហោះវីដេអូននៃការសាកសួរបំភ្លឺពីជនរងគ្រោះ ដែលចាញ់បោកមេខ្យល់លួងលោមលក់គណនីធនាគារ ដើម្បីឱ្យប្រជាពលរដ្ឋផ្សេងៗទៀត ជៀសវាងប្រព្រឹត្តិដូចនេះ។
គ្រាន់តែផលប្រយោជន៍បន្តិចបន្តួច អាចនាំទុក្ខធំដល់ខ្លួនឯង និងប្រឈមមុខចំពោះផ្លូវច្បាប់!
សូមទស្សនាការសាកសួរ និងការរៀបរាប់ផ្ទាល់ពីជនរងគ្រោះម្នាក់ អំពីមូលហេតុ និងផលវិបាក បន្ទាប់ពីចាញ់បោកការលួងលោមរបស់មេខ្យល់ឱ្យលក់គណនីធនាគាររបស់ខ្លួន
ដើម្បីយកទៅប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់។
ការក្រើនរំលឹក៖
- ដាច់ខាតកុំលក់ កុំជួល ឬផ្ទេរសិទ្ធិប្រើប្រាស់គណនីធនាគារឱ្យអ្នកដទៃ
- គណនីដែលលក់ នឹងត្រូវជនល្មើសយកទៅប្រើប្រាស់ក្នុងការឆបោក និងលាងលុយកខ្វក់
- ម្ចាស់គណនីនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងខូចប្រវត្តិហិរញ្ញវត្ថុ៕
