សម្តេច យ៉ន សេងយៀត៖ ការបើកខារ៉ាអូខេ ក្បែរវត្តអារាម កំពុងបង្កការរំខានដល់ព្រះសង្ឃក្នុងការបំពេញសមណកិច្ច (Video inside)
21-08-2026 15:23
(ភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម បានមានសង្ឃដីកាថា ការបើកខារ៉ាអូខេ ក្បែរវត្តអារាម កំពុងបង្កការរំខានដល់ព្រះសង្ឃក្នុងការបំពេញសមណកិច្ច។
សម្តេចព្រះមហាអរិយវង្ស មានសង្ឃដីកាបែបនេះ ក្នុងពិធីអបអរសាទរទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជារួមគ្នាបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សម្តេចបណ្ឌិត យ៉ន សេងយៀត ដោយក្តីបារម្ភចំពោះការបើកខារ៉ាអូខេ ក្បែរវត្តអារាមផងនោះ បានស្នើនៅចំពោះមុខលោក ស សុខា ដើម្បីដោះស្រាយបញ្ហានេះផងដែរ។
ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានប្រកាសទទួលយកសំណើរបស់សម្តេចបណ្ឌិត យ៉ន សេងយៀត ដើម្បីដោះស្រាយ៕










