FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត កៅ ថាច និងអ្នកជំនាញពាក់ព័ន្ធ រួមគ្នាចែករំលែក​ចំណេះដឹងពីការវិវត្ត​និន្នាការសកល ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា

21-08-2026 15:19

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងអ្នកជំនាញពាក់ព័ន្ធ បានចូលរួមក្នុងងសិក្ខាសាលាចែករំលែកលើកទី៣ ស្ដីពី «Global Trends Affecting the Cambodian Economy» របស់មជ្ឈមណ្ឌលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្រាប់ការស្រាវជ្រាវ និងបណ្តុះបណ្តាល​ ដើម្បីចែករំលែក​ចំណេះដឹងពីការវិវត្ត​និន្នាការសកលដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា។​

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានឧទ្ទេសនាមដោយ លោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.)។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង ទីប្រឹក្សា សមាជិកក្រុមការងារស្រាវជ្រាវ បុគ្គលិកនៃធនាគារ ARDB ក្រុមការងារនៃ គ.ផ.គ.ព. ព្រមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា សរុបចំនួន ១៨០រូប ទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកចំណេះដឹងស្តីពីការវិវត្តនៃនិន្នាការសំខាន់ៗជុំវិញសកលលោក ដោយផ្តោតលើស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ ដែលបានលេចឡើង និងជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ សិក្ខាសាលាក៏បានលើកឡើងពីបញ្ហាប្រឈម កាលានុវត្តភាព និងវិធានការឆ្លើយតបដែលសមស្របសម្រាប់កម្ពុជា ក្នុងការទប់ទល់ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ព្រមទាំងធានាឱ្យបាននូវភាពប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងរក្សាភាពធន់នៃសេដ្ឋកិច្ចជាតិផងដែរ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយជោគជ័យនៅការិយាល័យកណ្ដាលនៃធនាគារ ARDB​៕