FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមថ្លែងអំណរគុណ អ្នកឧកញ៉ា លី សុភក្ដ្រ និងលោកជំទាវ បានចូលរួមបរិច្ចាគថវិកាចំនួន៥,០០០ដុល្លារ សម្រាប់បងប្អូនភូមិរង់ចាំ

21-08-2026 14:39

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ដែលដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក សូមថ្លែងអំណរគុណ អ្នកឧកញ៉ា លី សុភក្ដ្រ និងលោកជំទាវ ដែលបានចូលរួមបរិច្ចាគថវិកា ចំនួន៥,០០០ដុល្លារ សម្រាប់បងប្អូនភូមិរង់ចាំ។

គួរបញ្ជាក់ថា ស.ស.យ.ក បានការរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បី «ភូមិរង់ចាំ» តាមរយៈកម្មវិធីអម និងសកម្មភាពសំខាន់ៗមួយចំនួន ពិសេសការប្រកួតមិត្តភាពសប្បុរសធម៌ក្នុងគោលដៅរៃអង្គាសថវិកា សម្ភារ ចុះទៅឧបត្ថម្ភដល់ភូមិរង់ចាំ ផ្ទាល់តែម្ដងនៅថ្ងៃ ទី១២-១៣ ខែ កញ្ញា ឆ្នាំ២០២៦ខាងមុខ។

សម្រាប់បងប្អូនមហាគ្រួសារខ្មែរ ដែលមានបំណងចង់ចូលរួមបរិច្ចាគជាថវិកា ជាមួយកម្មវិយធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» គឺអាចធ្វើការបរិច្ចាគ តាមរយៈ QR Code ទាំងពីរខាងក្រោម។

ដោយឡែក សម្រាប់បងប្អូនដែលចង់បរិច្ចាគជាសម្ភារៈប្រើប្រាស់ សម្ភារៈកីឡា និងអាហារដែលអាចរក្សាទុកយូរជូនដល់បងប្អូនភូមិរង់ចាំ គឺអាចទំនាក់ទំនងទៅក្រុមការងារនៅទីតាំងដោយផ្ទាល់បាន នៅអគារ The Kampus។

លេខទូរស័ព្ទទំនាក់ទំនង៖ 012 877 757 / 069 69 64 67