ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមថ្លែងអំណរគុណ ឯកឧត្តម ហែម វណ្ណឌី បានចូលរួមបរិច្ចាគថវិកាចំនួន ២០លានរៀល សម្រាប់បងប្អូនភូមិរង់ចាំ
21-08-2026 14:27
(ភ្នំពេញ)៖ ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ដែលដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក សូមថ្លែងអំណរគុណ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. ដែលបានចូលរួមបរិច្ចាគថវិកា ចំនួន ២០លានរៀល សម្រាប់បងប្អូនភូមិរង់ចាំ។
គួរបញ្ជាក់ថា ស.ស.យ.ក បានការរៀបចំកម្មវិធីបេះដូងសប្បុរសដើម្បី «ភូមិរង់ចាំ» តាមរយៈកម្មវិធីអម និងសកម្មភាពសំខាន់ៗមួយចំនួន ពិសេសការប្រកួតមិត្តភាពសប្បុរសធម៌ក្នុងគោលដៅរៃអង្គាសថវិកា សម្ភារ ចុះទៅឧបត្ថម្ភដល់ភូមិរង់ចាំ ផ្ទាល់តែម្ដងនៅថ្ងៃ ទី១២-១៣ ខែ កញ្ញា ឆ្នាំ២០២៦ខាងមុខ។
សម្រាប់បងប្អូនមហាគ្រួសារខ្មែរ ដែលមានបំណងចង់ចូលរួមបរិច្ចាគជាថវិកា ជាមួយកម្មវិយធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» គឺអាចធ្វើការបរិច្ចាគ តាមរយៈ QR Code ទាំងពីរខាងក្រោម។
ដោយឡែក សម្រាប់បងប្អូនដែលចង់បរិច្ចាគជាសម្ភារៈប្រើប្រាស់ សម្ភារៈកីឡា និងអាហារដែលអាចរក្សាទុកយូរជូនដល់បងប្អូនភូមិរង់ចាំ គឺអាចទំនាក់ទំនងទៅក្រុមការងារនៅទីតាំងដោយផ្ទាល់បាន នៅអគារ The Kampus។
លេខទូរស័ព្ទទំនាក់ទំនង៖ 012 877 757 / 069 69 64 67





