FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចឥស្សរវិទេសបញ្ញា  ហោ ណាំហុង ឧបត្ថម្ភថ្នាំពេទ្យ អាល់កុល និងធូបមូស ដល់អង្គភាព សុខាភិបាល កងទ័ពឈរជើងជួរមុខ កងពលេខ២១ ប្រចាំខេត្តឧត្តរមានជ័យ

21-08-2026 10:16

(ភ្នំពេញ)៖ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាពេលថ្មីៗនេះ បានឧបត្ថម្ភថ្នាំពេទ្យ អាល់កុល និងធូបមូស ដល់អង្គភាព សុខាភិបាល កងទ័ពឈរជើងជួរមុខ កងពលេខ២១ ប្រចាំខេត្តឧត្តរមានជ័យ។

លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក៏បានសរសេរលិខិតថ្លែងអំណរគុណដោយបញ្ជាក់ថា «សូមគោរពជូនសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់! ដោយសេចក្តីករុណា និងមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ ខ្ញុំបាទបានទទួលនូវកញ្ចប់សម្ភារជាថ្នាំពេទ្យ អាល់កុល និងធូបមូសចំនួន ៥កេស ពីសម្តេច កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងនោះ ខ្ញុំបាទបានបន្តប្រគល់ចែកដល់អង្គភាព សុខាភិបាល កងទ័ពឈរជើងជួរមុខ កងពលេខ២១ ប្រចាំខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២០ ខែសីហានេះរួចរាល់»

លោក មាន ចាន់យ៉ាដា បានបន្តថា «ដោយសេចក្តីអំណរ និងកតញ្ញុកតវេទីដ៏ជ្រាលជ្រៅ ខ្ញុំបាទនិងកងទ័ពជួរមុខលេខ២១ សូមបួងសួងដល់ទេវតាវត្ថុសក្តិសិទ្ធិ សូមបីបាច់ថែរក្សា និងប្រទានពរជ័យជូន សម្តេច សូមប្រកបដោយសុខភាពល្អ និងជន្មាយុយឺនយូរជាងរយឆ្នាំជូន សម្តេច ដើម្បីជាម្លប់ចូលរួមដឹកនាំ និងកសាងសង្គមជាតិប្រកបដោយសន្តិភាពនិងវឌ្ឍនភាពតរៀងទៅ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា»