FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់អក្ខរកម្មឌីជីថល និង AI

20-08-2026 15:15

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ ដឹកនាំដោយលោក Kim Do-hyung (គីម ដូយ៉ុង) ប្រធានក្រុមប្រឹក្សា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។ ជំនួបនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង និងស្វែងរកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ភាគីទាំងពីរបានផ្តោតលើលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ។ ខ្លឹមសារសំខាន់នៃការពិភាក្សាគឺការលើកកម្ពស់អក្ខរកម្មឌីជីថល និងការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត (AI) ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងយុគសម័យបច្ចេកវិទ្យា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់ក្រសួងព័ត៌មាន ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ព្រមទាំងពង្រីកចំណេះដឹងរបស់ប្រជាពលរដ្ឋអំពីសក្តានុពលនៃ AI៕