FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ចុះសួរសុខទុក្ខ និងនាំអំណោយប្រគល់ជូននិវត្តជនអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មានចំនួន ៣រូប

20-08-2026 12:23

(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មាន ចំនួន ៣រូប។

និវត្តជនទាំង ៣រូបនោះរួមមាន៖

ទី១៖ លោក ចាន់ សម្បត្តិ​ អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
ទី២៖ លោកស្រី អ៊ុក សារ៉ាន អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកវិទ្យុជាតិកម្ពុជា (RNK)
ទី៣៖ លោក សក្តិ ស៉ីថន​អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK)

ពិធីនេះក៏មានការអមដំណើរដោយលោកស្រី សន ម៉ារ៉ាដា រដ្ឋលេខាធិការ​, លោកស្រី ទេស ផល្លីន អគ្គលេខាធិការ ជាសមាជិក អ.ន.ក វិស័យព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន រួមទាំងសមាជិក សមាជិកាលេខាធិការដ្ឋានមួយចំនួនទៀត។

ក្នុងឱកាសនោះ និវត្តជនទាំង ៣រូប ដោយម្នាក់ៗទទួលបានអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រីរួមមាន៖ អង្ករ ៣បេ មី ២កេស ត្រីខ ១កេសធំ ទឹកសុទ្ធ ២កេសធំ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានជូនដំណឹងអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ជូនដល់និវត្តជនទាំងពីររូប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និត និងទទួលបានការយកចិត្តទុកដាក់បន្ថែម។

ការចុះសួរសុខទុក្ខនេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះអតីតមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ ក្នុងវិស័យព័ត៌មាននាពេលកន្លងមក។

នាឱកាសនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក នេត្រ ភក្ត្រា ដែលជានិច្ចកាលតែងតែនឹករលឹកដល់គុណបំណាច់របស់និវត្តជនដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា៕