កញ្ញា កឹម មនោវិទ្យា ជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ផ្លាស់ប្តូរទស្សនៈអំពីជម្លោះព្រំដែនកម្ពុជា-ថៃ និងសក្តានុពលកម្ពុជាក្នុងការទាក់ទាញការវិនិយោគពីអឺរ៉ុប
20-08-2026 12:04
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Igor Driesmans បានជួបពិភាក្សាការងារជាមួយ កញ្ញា កឹម មនោវិទ្យា ប្រេសិតពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ថ្មីៗ ទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងកិច្ចការវិនិយោគផងដែរ។ នេះបើយោងតាមការផ្សាយរបស់ស្ថានទូតសហភាពអឺរ៉ុប។
ជំនួបរវាងអ្នកទាំងពីរ ក៏បានបង្ហោះភ្លាមៗ នៅលើហ្វេសប៊ុក និងបណ្តាញសង្គមរបស់ កញ្ញា កឹម មនោវិទ្យា ផងដែរ។ កញ្ញាបានបង្ហាោះថា ជំនួបនេះ ក្រៅពីនិយាយអំពីជម្លោះកម្ពុជា-ថៃ ក៏មាននិយាយអំពីសក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីអឺរ៉ុបផងដែរ។
កញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដោយមានឋានៈស្មើរដ្ឋមន្ត្រី បន្ទាប់ពីភាគីទាំងពីរបានជួបពិភាក្សាគ្នា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការតែងតាំងនេះថា ជាស្មារតីនៃការរួបរួម និងការចូលរួមរបស់ខ្មែរគ្រប់និន្នាការដើម្បីរួមគ្នាជួយប្រទេសជាតិ ខណៈកញ្ញា កឹម មនោវិទ្យា មានទំនាក់ទំនងច្រើននៅក្រៅប្រទេស ដែលអាចជួយកម្ពុជាក្នុងការវិនិយោគ និងដោះស្រាយបញ្ហាព្រំដែន។
កញ្ញា កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដោយមានឋានៈស្មើរដ្ឋមន្ត្រី បន្ទាប់ពីភាគីទាំងពីរបានជួបពិភាក្សាគ្នា៕

