FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែសីហា​៖ បង្ក្រាប៣៥ករណី ឃាត់ខ្លួន៦០នាក់

19-08-2026 17:46

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៥ក​រណី ឃាត់ខ្លួនជនសង្ស័យ៦០នាក់។

* ករណីជួញដូរ ៤ករណី ឃាត់ខ្លួន៦នាក់។
* ⁠ករណីដឹកជញ្ជូនរក្សាទុក ១២ករណី ឃាត់ខ្លួន២១នាក់។
* ករណីប្រើប្រាស់ ១៩ករណី ឃាត់ខ្លួន៣៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧១២៥ករណី ឃាត់ខ្លួន១៨៨១៧នាក់ (ស្រី១៣០៣នាក់)៕