FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រនៅក្រសួងរ៉ែ និងថាមពល ត្រូវបានបិទបញ្ចប់ដោយជោគជ័យ

19-08-2026 17:06

(ភ្នំពេញ)៖ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៃក្រសួងមុខងារសាធារណៈ បានបិទបញ្ចប់យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រនៅក្នុងក្របខ័ណ្ឌក្រសួងរ៉ែ និងថាមពល ប្រកបដោយលទ្ធផលគាប់ប្រសើរ និងរលូនជាទីបំផុត បន្ទាប់ពីបានអនុវត្តយ៉ាងសកម្មក្នុងរយៈពេល ២ថ្ងៃពេញ (ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦)។

ដំណើរការក្នុងរយៈពេល ២ថ្ងៃនេះ បានប្រព្រឹត្តទៅក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមានការសហការយ៉ាងស្អិតរមួតពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាគ្រប់លំដាប់ថ្នាក់នៃក្រសួងរ៉ែ និងថាមពល ប្រមាណជិត ៧០០នាក់ បានចូលរួមផ្ទៀងផ្ទាត់វត្តមាន ឯកសារសម្គាល់ខ្លួន និងការស្កេនជីវមាត្រ ដើម្បីធានាបាននូវទិន្នន័យមន្ត្រីរាជការ ដែលមានភាពច្បាស់លាស់ ឯកភាព និងអាចប្រើប្រាស់រួមគ្នា ក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈតែមួយ។

គណៈកម្មការជំរឿនមន្ត្រីនៃក្រសួងមុខងារសាធារណៈ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានលះបង់ពេលវេលា និងផ្តល់កិច្ចសហការយ៉ាងពេញទំហឹង ធ្វើឱ្យយុទ្ធនាការដ៏មានសារៈសំខាន់នេះ សម្រេចបានជោគជ័យតាមផែនការដែលបានកំណត់៕