FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងមរណភាព៖ ឯកឧត្តម សៀង ហាក់ ទទួលមរណភាព ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ

19-08-2026 17:02

(ភ្នំពេញ)៖ ឯកឧត្តម សៀង ហាក់ អតីតទីប្រឹក្សាអាជ្ញាធរជាតិប្រេងកាតកម្ពុជា បានទទួលមរណភាព នៅថ្ងៃពុធ ៦កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៥៖៣០នាទីព្រឹក ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។

សពឧបាសក សៀង ហាក់ តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ស្ថិតនៅវត្ដមណិរតនារាម (ហៅវត្ដទួលទំពូង) មហាវិថីម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពឧបាសក សៀង ហាក់ នឹងត្រូវបូជានៅថ្ងៃសុក្រ ៨កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១៖០០នាទីថ្ងៃត្រង់។

ដំណឹងនេះ ចាត់ទុកជាសេចក្តីជូនដំណឹងដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា និងសាច់ញាតិ ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសព៕