FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ បន្ដប្រតិបត្ដិការចុះរដ្ឋបាល ៩ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត និងមាន១ទីតាំងសង្ស័យពាក់ព័ន្ធបទល្មើស Online Scams

19-08-2026 14:51

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានបន្ដប្រតិបត្ដិការចុះធ្វើរដ្ឋបាលចំនួន៩ទីតាំង នៅភូមិសាស្ដ្រក្រុងប៉ោយប៉ែត រកឃើញ​ ១ទីតាំងណាមួយពាក់ព័ន្ធបទល្មើស Online Scams ដោយភាគច្រើនជនបរទេសបានចាកចេញពីអគារអស់ហើយ។

ប្រតិបត្ដិការនេះ បានធ្វើឡើងដោយ២ក្រុមផ្សេងគ្នា ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដបន្ទាយមានជ័យ។

សម្រាប់ក្រុមការងារទី១ របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាលតាមអគារស្នាក់នៅចំនួន ៥ទីតាំង ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ១៧នាក់ស្រី៤នាក់ ៤សញ្ជាតិ (ឥណ្ឌូនេស៊ី៧នាក់​ ស្រី៣នាក់, មីយ៉ាន់ម៉ា​៧នាក់ ស្រី១នាក់, ប៉ាគីស្ថាន ២នាក់ប្រុស និងចិន១នាក់ប្រុស) ទីតាំងទាំង៥ ពុំមានសញ្ញាណ នៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងមានការចូលរួមសហការពីម្ចាស់ទីតាំង ក្រុមការងារបានផ្សព្វផ្សាយបន្ថែមអំពីច្បាប់ និងអនុក្រឹត្យលេខ០៣ និងធ្វើកិច្ចសន្យា ដូចខាងក្រោម

*ទីតាំងទី១ (ម្ចាស់ តាំងវួចឆេង)អគារកម្ពស់៧ជាន់ មានហល៧ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ទីតាំងពុំមានសម្ភារៈសង្ស័យ អប់រំ។

*ទីតាំងទី២ (ម្ចាស់ អគារកម្ពស់១០ជាន់ មាន៥០បន្ទប់ ហល៣ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ពុំមានជនបរទេសស្នាក់នៅ ទីតាំងពុំមានសម្ភារៈសង្ស័យ អប់រំ។

*ទីតាំងទី៣ (ម្ចាស់ នាងស្រីនុច) អគារកម្ពស់៦ជាន់ ៤៤បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនបរទេសស្នាក់នៅចំនួន៣នាក់ប្រុស ២សញ្ជាតិ ប៉ាគីស្ថាន ២នាក់ និងចិន១នាក់ ទីតាំងពុំមានសម្ភារៈសង្ស័យ អប់រំ។

*ទីតាំងទី៤ (ម្ចាស់ សៅ វិស័យ) អគារកម្ពស់៤ជាន់ ១៤បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅចំនួន៧នាក់ស្រី៣នាក់ ទីតាំងពុំមានសម្ភារៈសង្ស័យ អប់រំ។

*ទីតាំងទី៥ អគារកម្ពស់៥ជាន់ ៤៤បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិមីយ៉ាន់ម៉ាស្នាក់នៅចំនួន៧នាក់ស្រី១នាក់ ទីតាំងពុំមានសម្ភារៈសង្ស័យ អប់រំ។

សម្រាប់ក្រុមការងារទី២ របាយការណ៍រដ្ឋបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក លៀម សុដា បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងចំនួន ៤កន្លែង ក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

*ទីតាំងទី១ ផ្ទះជួល២ល្វែង ២ជាន់ ០៤បន្ទប់ ម្ចាស់ឈ្មោះ អុល ចាន់ណា ភេទស្រី មានជនជាតិឥណ្ឌូនេស៊ី ០៣នាក់ប្រុស, មានឯកសារត្រឹមត្រូវ (Fpcs), ស្នាក់នៅ មិនបានរាយការណ៍ ពិន័យមាត្រា ១៨ (០២នាក់ប្រុស), រកពុំឃើញមានបទល្មើសនោះទេ និងពុំមានការងារធ្វើត្រៀមចាកចេញ។

*ទីតាំងទី២ ផ្ទះជួល១ល្វែង ២ជាន់ ០២បន្ទប់, ម្ចាស់ឈ្មោះ សាន មុំ ភេទស្រី​ ជនជាតិចិន ០១នាក់ប្រុស មានឯកសារត្រឹមត្រូវ និងរកពុំឃើញមានបទល្មើសនោះទេ

*ទីតាំងទី៣ អគារជួល ២ជាន់ ០៩បន្ទប់(ហល១) (បន្តស្រាវជ្រាវ) ពុំមានជនបរទេសស្នាក់នៅទេ, មានជនជាតិខ្មែរ ០៧/០៥ សង្ស័យ Online Scams, ចាក់សោរទីតាំង​ បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្តនីតិវិធី។

*គោលដៅទី០៤ ផ្ទះជួល២ល្វែង ២ជាន់ ១៦បន្ទប់(A118 & A120) ម្ចាស់ឈ្មោះ ជី សូវៀត(ប), ពុំមានជនបរទេស និងរកពុំឃើញមានបទល្មើស Online Scams នោះទេ៕