FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប អញ្ជើញចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង (Video inside)

19-08-2026 12:51

(ស្ទឹងត្រែង)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប(EU) ចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង។

ទន្ទឹមនឹងការចុះទស្សនកិច្ចនេះ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏ជួបសំណេះសំណាលជាមួយប្រជាកសិករនៃសហគមន៍កសិកម្មចំបក់ និងសហគមន៍កសិកម្មអូរពងមាន់ ដែលទទួលបានការគាំទ្រពីគម្រោង (EU-German CAPSAFE)។

គម្រោងនេះផ្តោតសំខាន់លើដំណាំស្វាយចន្ទី និងម្រេច សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប ដើម្បីលើកកម្ពស់ការធ្វើកសិកម្មប្រកបដោយនិរន្តរភាព និងជួយស្ទួយការកែច្នៃក្នុងស្រុក ស្របតាមស្តង់ដាគុណភាពអន្តរជាតិ និងស្តង់ដាសុវត្ថិភាពចំណីអាហារ សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ដែលទទួលបានតម្លៃបន្ថែមខ្ពស់៕